បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថារដ្ឋ Oregon និង New Mexico របស់សហរដ្ឋអាមេរិកបានប្រកាស ពីវិធានការតឹងរឹងសាជាថ្មីដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។
ក្រុមមន្រ្តីរដ្ឋាភិបាលបានបញ្ជាឱ្យអាជីវកម្មដែលមិនចាំបាច់ភាគច្រើនបិទនិងជំរុញឱ្យប្រជាជនកំណត់គម្លាតសង្គមរបស់ពួកគេឡើងវិញផងដែរ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ រដ្ឋកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋទី ២ ដែលបានវាយប្រហារករណី Covid-19 ចំនួន ១ លានករណីបន្ទាប់ពីរដ្ឋតិចសាស់ហើយជាមធ្យមមនុស្សជាង ៩០០ នាក់ក្នុងមួយថ្ងៃកំពុងស្លាប់ដោយសារជំងឺនេះនៅអាមេរិក។
ករណីប្រចាំថ្ងៃបានឡើងដល់ជាង ១០០ ០០០ សម្រាប់រយៈពេល ១១ ថ្ងៃចុងក្រោយនេះហើយមនុស្សជាង ៦៧ ០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រែសម្រួល៖ស៊ុនលី