ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគពាយព្យ នៃប្រទេសហ្វីលីពីន

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកើតឡើងនៅភាគពាយព្យនៃប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ១៩គីឡូម៉ែត្រស្ថិតនៅភាគពាយព្យក្រុង Almeria ប្រទេសហ្វីលីពីន នៅវេលាម៉ោង០៦និង៣៥នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។

ចំណុចកណ្តាលនៃរញ្ជួយដីនេះ មានជម្រៅ៩៣,១៦គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១១.៧៤៩៦ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៤.២៥៥៥ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។

បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើង មិនទាន់មានសេចក្តីរាយការណ៍ណាមួយលម្អិតអំពីអ្នករងគ្រោះ និងខូចខាតនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top