បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា អវកាសយានិកចំនួន ៤ នាក់ បានត្រៀមនឹងត្រូវបានបញ្ជូល ចេញទៅជាមួយនឹងយានអវកាស Crew Dragon របស់ក្រុមហ៊ុនSpaceX ទៅកាន់ស្ថានីយ៍ អវកាសអន្ដរជាតិ នៅថ្ងៃអាទិត្យជាលើកដំបូង ហើយវាគឺបានក្លាយទៅអ្វីដែលសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានបេសកកម្មជាប្រចាំ ជាច្រើនបន្ទាប់ពីការហោះហើរសាកល្បង ប្រកបដោយជោគជ័យ នៅចុងនិទាឃរដូវមួយនេះ។
អវកាសយានិកដែលមានជនជាតិអាមេរិកបីនាក់គឺលោក Michael Hopkins លោក Victor Glover និងលោក Shannon Walker និងលោក Soichi Noguchi ជនជាតិជប៉ុន
នឹងត្រូវបានបាញ់បង្ហោះចេញនៅម៉ោង ៧ និង ២៧ នាទីយប់ថ្ងៃអាទិត្យពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ។
គួររំលឹកដែរថា កាលពីខែឧសភាក្រុមហ៊ុន SpaceX បានបំពេញបេសកកម្មមួយ ដែលបង្ហាញថា វាអាចនាំអ្នកអវកាសទៅកាន់ ISS និងនាំពួកគេត្រឡប់មកវិញ ដោយសុវត្ថិភាពដូច្នេះអាមេរិក ក៏នឹងអាចបញ្ចប់ការ ពឹងពាក់ជិតមួយទសវត្ស លើគ្រាប់រ៉ូកែត Soyuz របស់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី