សេអ៊ូល៖ កូរ៉េខាងជើង បានបន្ដនៅស្ងៀមអស់រយៈពេលជាងមួយសប្តាហ៍ លើការបោះឆ្នោតរបស់លោក ចូ បៃដិន ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាភាពស្ងាត់ស្ងៀមមិនធម្មតាមួយ ចំពោះលទ្ធផលនៃព្រឹត្តិការណ៍នយោបាយដ៏ធំមួយ ដែលអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា កូរ៉េខាងជើងហាក់ដូចជាប្រយ័ត្នប្រយែងក្នុងការឆ្លើយតបណាមួយ ចំពោះលទ្ធផលនៃការបោះឆ្នោត ខណៈដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានអួតពីទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំលោក គីម ជុងអ៊ុន មិនទាន់បានទទួលស្គាល់ការបរាជ័យនៅឡើយ។
នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង មិនបានឲ្យដឹងអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេហើយក៏មិនបានរាយការណ៍អំពីលទ្ធផលរបស់ខ្លួន ឬនាំសារណាមួយឆ្ពោះទៅទីក្រុងវ៉ាស៊ីនតោនផងដែរដែរ៕ដោយ ឈូក បូរ៉ា