វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា គូប្រជែងប្រជាធិបតេយ្យលោកចូ បៃដិន បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ប៉ុន្តែក្រោយមកបានសង្កត់ធ្ងន់ថា លោកគ្មានចេតនាទទួលយកនូវអ្វីដែលលោកចាត់ទុកថាជាការប្រណាំងដែលមានលក្ខណៈតឹងរ៉ឹងនោះទេ។
ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ដែលមានវ័យ ៧៤ ឆ្នាំរូបនេះ បានសរសេរលើបណ្ដាញអ៊ីនធឺណិតថា“ លោកបានឈ្នះ ពីព្រោះការបោះឆ្នោតត្រូវបានគេលួចបន្លំ នៅក្នុងសារធ្វីតធ៍មួយផ្សេងទៀត ដែលបានបង្ហោះជាងមួយម៉ោងក្រោយមកលោក ត្រាំ បានលើកឡើងថា “លោកបានឈ្នះតែនៅក្នុងក្រសែភ្នែករបស់កាសែត FAKE NEWS MEDIA ខ្ញុំបានសារភាពថា មិនមានអ្វីទេ!”។
ការព្រួយបារម្ភកំពុងកើនឡើងថា ការបដិសេធមិនបន្តរបស់លោក ត្រាំ ក្នុងការទទួលស្គាល់ការបរាជ័យមួយសប្តាហ៍បន្ទាប់ពីលោក បៃដិន ត្រូវបានប្រកាសថា ជាអ្នកឈ្នះដោយប្រព័ន្ធផ្សព្វផ្សាយធំៗ របស់សហរដ្ឋអាមេរិក អាចរារាំងការផ្លាស់ប្តូរអំណាចដោយរលូន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា៕ដោយ ឈូក បូរ៉ា