បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យធ្វើការរឹតបន្តឹងនូវប្រព័ន្ធប្រឆាំង មេរោគកូរ៉ូណាបន្ទាន់មួយ ស្របពេលមេរោគនេះ បានរាតត្បាតពាស ពេញពិភពលោក ក្នុងអំឡុងលោកចូលរួមជាអធិបតីភាព កិច្ចប្រជុំការិយាល័យ នយោបាយបក្សពលករកូរ៉េ ។
ជាមួយនឹងការបង្ហាញ វត្តមានជាសាធារណៈដំបូងរបស់លោក ក្នុងរយៈពេល២៥ថ្ងៃនេះ លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់ លើភាពចាំបាច់រក្សាការប្រុងប្រយ័ត្នខ្ពស់ និងបង្កើនការងារប្រយុទ្ធប្រឆាំង នឹងការរាតត្បាតឆ្លងនៃមេរោគថ្មីនេះ ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺត្រូវបានធ្វើឡើងស្របពេលមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចនិងនយោបាយ ជុំវិញការរាតត្បាតនៃជម្ងឺកូវីដ១៩ក្នុងសកលលោក កំពុងតែដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដែលរងការលំបាកស្រាប់ហើយ ដោយសារទណ្ឌកម្មអន្តរជាតិ ក្នុងគោលបំណងឲ្យប្រទេសកុម្មុយនិស្តមួយនេះ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង