ព័ត៌មានអន្តរជាតិ

ឥណ្ឌាច្រានចោល ការចោទប្រកាន់ របស់ប៉ាគីស្ថាន ជុំវិញរឿងទំនុបបម្រុង ពួកសកម្មប្រយុទ្ធ

បរទេស ៖ ប្រទេសឥណ្ឌា នៅពេលថ្មីៗនេះ បានធ្វើការច្រានចោល ការចោទប្រកាន់ពីប្រទេសប៉ាគីស្ថាន ដែលថា ទីក្រុងញូដេលី បានជួយទំនុបបម្រុងថវិកា ដល់ពួកសកម្មប្រយុទ្ធនៅលើ ទឹកដីប៉ាគីស្ថាន ហើយមន្ត្រីនាំពាក្យក្រសួងការបរទេសឥណ្ឌាមួយរូប បានធ្វើការបដិសេធវាថា ជាការប្រឌិតនិងជារូបភាព នៃក្តីស្រមើស្រមៃ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា លោក Anurag Srivastava បានមានប្រសាសន៍ដូច្នេះថា “ការប៉ុនប៉ងដ៏គួរឲ្យអស់សង្ឃឹមនេះ នឹងរកឃើញមានជឿកាន់យកតិចតួច ស្របពេលដែលសហគមន៍អន្តរជាតិ ដឹងអំពីកល្បិច របស់ប្រទេសប៉ាគីស្ថាន”។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសនឹងបង្ហាញភស្តុតាងនោះ ដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិផ្សេងទៀត៕
ប្រែសម្រួល៖ប៉ាង កុង

To Top