ព័ត៌មានអន្តរជាតិ

ជប៉ុនរក្សាកិច្ចពិភាក្សា ក្រោយឆាកជាមួយ កូរ៉េខាងជើង

បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសជប៉ុន កំពុងតែរក្សាកិច្ចពិភាក្សាគ្នាជាមួយប្រទេសកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាជាប់គាំងជាយូរ ស្តីពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែនិងមីស៊ីល និងស្តីពីពលរដ្ឋជប៉ុនដែលត្រូវភ្នាក់ងារកូរ៉េខាងជើងចាប់យកទៅ កាលពីមួយទសវត្សមុន។

លោក Toshimitsu Motegi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទំាងអតីតនាយករដ្ឋមន្ត្រី លោក ស៊ិនហ្ស៊ូ អាបេ និងលោកនាយករដ្ឋមន្ត្រី Yoshihide Suga ធ្លាប់បានមានប្រសាសន៍ថា ពួកលោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការពិភាក្សាគ្នាតទល់ជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន”។ 

លោកបន្តទៀតថា “យើងកំពុងតែធ្វើកិច្ចទំនាក់ទំនងក្រៅឆាកផ្សេងៗគ្នា ជាមួយប្រទេសកូរ៉េខាងជើង មិនត្រឹមតែតាមរយៈស្ថានទូតប្រចាំនៅទីក្រុងប៉េកាំងរបស់យើងនោះទេ ប៉ុន្តែទាំងតាមរយៈផ្លូវដទៃទៀតផងដែរ”។ ប៉ុន្តែលោក Motegi  មិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ៕ ប្រែសម្រួល៖ប៉ាងកុង 

To Top