ព័ត៌មានអន្តរជាតិ

KCNA បង្ហាញមុខប្រធានាធិបតី កូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្រោយបាត់មុខជិតមួយខែ

បរទេស៖ ការបង្ហាញខ្លួនជា សាធារណៈកាលពីពេលមុន ដោយប្រមុខរដ្ឋកូរ៉េខាងជើង ត្រូវបានគេរាយការណ៍នៅថ្ងៃទី ២២ ខែតុលានៅពេលដែលលោកបានទៅទស្សនាទីបញ្ចុះសពមួយសម្រាប់ទាហានចិន ដែលបានចូលរួមនៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ ភរិយារបស់លោក គឺលោកស្រី Ri Sol-ju ត្រូវបានគេប្រទះឃើញចុងក្រោយ នៅក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី ជិត ១១ ខែមុន។

យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ថា លោកគីមជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្នុងរយៈពេល ២៥ ថ្ងៃមកនេះ ខណៈលោកដឹកនាំកិច្ចប្រជុំនយោបាយរបស់គណបក្សពលករ នៅថ្ងៃច័ន្ទ។ KCNA ផ្សាយថា លោកគីមបានពិភាក្សាអំពី“ វីរុសកូវីដ១៩ និងស្ថានភាពប្រឆាំងនឹងការរាតត្បាតរបស់រដ្ឋ និងបានបញ្ជាក់ច្បាស់នូវភារកិច្ចសម្រាប់គណបក្សបក្ស យោធា និងសេដ្ឋកិច្ច ដើម្បីរឹតបន្តឹងបន្ថែមទៀតចំពោះផ្នែកខាងមុខប្រឆាំងនឹងការរីករាលដាល” ។

សូមជម្រាបថា លោកគីមជុងអ៊ុន បានបាត់មុខពីទស្សនៈសាធារណៈជាច្រើនដងក្នុងឆ្នាំនេះ ដែលជាលទ្ធផលធ្វើឱ្យមានការប៉ាន់ស្មានអំពីស្ថានភាពសុខភាពរបស់លោក។ ទោះយ៉ាងណាមេដឹកនាំកូរ៉េខាងជើងរូបនេះ បានបដិសេធពាក្យចចាមអារាមនេះដោយបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍ជាច្រើននៅទូទាំងប្រទេស។

ទោះបីជាកូរ៉េខាងជើងអះអាងថា គ្មានមេរោគឆ្លងក៏ដោយ ក៏ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួនកាលពីដើមឆ្នាំនេះហើយបានប្រកាសអាសន្នខ្ពស់ចំពោះការគំរាមកំហែងរាតត្បាតផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top