បរទេស៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉ូឡូញ លោក Zbigniew Ziobro បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសប៉ូឡូញគួរតែធ្វើវេតូ ចំពោះកញ្ចប់ថវិកាសហភាពអឺរ៉ុប ជុំវិញការប៉ុនប៉ងរបស់សហភាពអឺរ៉ុប ភ្ជាប់ក្រឹតក្រមច្បាប់ ទៅនឹងការផ្តល់ជំនួយ ថវិកាសហភាពអឺរ៉ុប។
លោក Ziobro បាននិយាយប្រាប់សន្និសីទកាសែតថា “ពេលបច្ចុប្បន្ននេះ គឺជាពេលវេលាម៉ឺងម៉ាត់ សម្រាប់អ្វីដែលនឹងកើតមាននៅអឺរ៉ុប ហើយនៅពេលដែលប៉ូឡូញ អាចប្រកាសការធ្វើវេតូ ជាឧបករណ៍មានប្រយោជន៍មួយ រចនាបង្កើតឡើង ដើម្បីបិទគម្រោងនយោបាយបែបនេះ បង្កើតឡើងដើម្បីកម្រិតអធិបតេយ្យភាព របស់ប៉ូឡូញ”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា លោកបាននិយាយបន្តទៀតដូច្នេះថា “ខ្ញុំមានជំនឿចិត្តថា ស្រដៀងគ្នានឹងនាយករដ្ឋមន្ត្រីហុងគ្រី គឺលោក Orban ដែរនោះ លោកនាយករដ្ឋមន្ត្រី Morawiecki ក៏នឹងប្រើប្រាស់សិទ្ធិនេះ” ៕
ប្រែសម្រួល៖ ប៉ាង កុង