ព័ត៌មានអន្តរជាតិ

IOC សន្យាថាព្រឹត្តិការណ៍អូឡាំពិក នៅជប៉ុន នឹងអនុញ្ញាតិឲ្យមាន អ្នកទស្សនាចូលរួមបាន

បរទេស៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC បានបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងថា អ្នកទស្សនានឹងអាចចូលរួម ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នៅឆ្នាំក្រោយបាន។

លោក Thomas Bach បានបន្ថែមទៀតថា IOC នឹងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យប្រាកដថា អ្នកគាំទ្រត្រូវបានចាក់វ៉ាក់សាំងមុន ពេលមកដល់កីឡាដ្ឋាននេះ គឺជាវិធិមួយដំបូងបំផុត។ គួរឲ្យដឹងដែរថា បច្ចុប្បន្នលោកកំពុងមានវត្តមាន នៅក្នុងប្រទេសជប៉ុនដើម្បី ពិភាក្សាបន្ថែមពី
របៀបដែលព្រឹត្តិការណ៍អូឡាំពិក អាចត្រូវបានធ្វើឡើងនៅឆ្នាំក្រោយ បានដោយមានការចូលរួមពីអ្នកទស្សនា។

រំលឹកដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មានផែនការគ្រោងនឹង ចាប់ផ្តើមតាំងតែពីក្នុងខែកក្កដា ប៉ុន្តែត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារការរីករាលដាល នៃវិរុសកូវីដ១៩ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top