បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានសរសេរថា ការសាកល្បងដ៏សំខាន់មួយទៀត នៃវ៉ាក់សាំង ដើម្បីការពារប្រឆាំងនឹង Covid-19
បានចាប់ផ្តើមមានវត្តមាន នៅចក្រភពអង់គ្លេស ហើយហើយវាក៏ជាការសាកល្បងលើកទី ៣ នៅក្នុងប្រទេសនេះផងដែរ។
The jab ដែលត្រូវបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុនបែលហ្ស៊ិក Janssen ដោយការប្រើប្រាសវីរុសផ្តាសាយធម្មតា ទៅកែប្រែហ្សែនដើម្បីបណ្តុះប្រព័ន្ធភាពស៊ាំថ្មីមួយឡើង។
ដំណឹងនេះបានកើតឡើងមួយ សប្តាហ៍បន្ទាប់ពីលទ្ធផល បឋមបង្ហាញថា វ៉ាក់សាំងមួយរបស់អាមេរិក ដែលអាចផ្តល់ការការពារដល់ទៅ ៩០នៃប្រសិទ្ធភាព ។
ទោះបីជាយ៉ាងណាក្តីជោគជ័យ នៃវ៉ាក់សាំងដែលត្រូវបានបង្កើតឡើង ដោយ Pfizer និង BioNTech បានបណ្តាលឱ្យមានការ ភ្ញាក់ផ្អើលទូទាំងពិភពលោក តែមកដល់ពេលនេះ វានៅមិនទាន់ត្រូវបានអនុម័ត ឱ្យប្រើប្រាស់នៅឡើយទេ ហើយនឹងត្រូវរងចាំយូរកម្រិតណាទេ៕
ប្រែសម្រួល៖ស៊ុនលី