បរទេស ៖ នៅថ្ងៃចន្ទនេះទូរទស្សន៍ BBC បានចេញផ្សាយថាអជ្ញាធរ នៃប្រទេសអូស្ត្រាលី ជាពិសេសរដ្ឋ នៅភាគខាងត្បូង បានធ្វើការប្រកាសថា ពួកគេកំពុងជួបទៅ នឹងស្ថានភាពដ៏គ្រោះថ្នាក់មួយ បន្ទាប់ពីបានរាយការណ៍ថា មានករណីផ្ទុះក្នុង សហគមន៍មួយដែលមានអ្នកឆ្លងដល់ទៅ១៨នាក់។
អ្វីដែលគួរព្រួយបារម្ភបំផុតនោះគឺថា មនុស្សចំនួន១៣នាក់ ដែលមានផ្ទុកកូវីដ១៩នោះ គឺជាអ្នកដែលមានទំនាក់ទំនងនិងជា អ្នកធ្វើការនៅសណ្ឋាគារមួយ កន្លែងដែលដំណើរការសម្រាប់ ដាក់ឲ្យក្រុមអ្នកធ្វើចត្តាឡីស័ក ស្នាក់នៅហើយគេជឿជាក់ថា ក្រុមមនុស្សទាំងនេះបានចម្លងវាទៅកាន់មិត្តភ័ក្ត និងក្រុមគ្រួសាររបស់គេទាំងមិនបានដឹងខ្លួន។
ការធ្វើតេស្តជាការឆ្លើយតប ត្រូវបានធ្វើឡើងភ្លាមៗដែរទៅនឹងក្រុមមនុស្ស ដែលពាក់ព័ន្ធប្រយោល និងមិនប្រយោល ហើយជាលទ្ធផល វាបានធ្វើឲ្យអជ្ញាធរ បានសម្រេចចិត្ត ធ្វើការរឹតបន្តឹងក្នុងការ រស់នៅសាជាថ្មី នៅទូទាំងតំបន់តែម្តង៕
ប្រែសម្រួល៖ស៊ុនលី