ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺ និងស្លាប់ដោយជំងឺកូវីដ១៩ កើនឡើងខ្ពស់ជាប្រចាំថ្ងៃ

តេហរ៉ង់៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ ប្រទេសអ៊ីរ៉ង់ បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ប្រចាំថ្ងៃ ចំនួន៤៨៦នាក់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងជំងឺថ្មីចំនួន១៣.០៥៣នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយតួលេខប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីផ្ទុះជំងឺ នៅក្នុងប្រទេសកាលពីថ្ងៃទី១៩កុម្ភៈ ។

លោកស្រី Sima Sadat Lari អ្នកនំាពាក្យស្ត្រីមកពីក្រសួងសុខាភិបាល និងវេជ្ជសាស្ត្រអប់រំរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ក្នុងអំឡុងពេលថ្លែងប្រចាំថ្ងៃរបស់គាត់ថា មានអ្នកជំងឺឆ្លងរោគថ្មីចំនួន៣.១៣៣នាក់ ដែលបានសម្រាកនៅមន្ទីរពេទ្យ ។

លោកស្រី Lari សរុបចំនួន អ្នកឆ្លងជំងឺ ត្រូវបានបញ្ជាក់ថា បានកើនឡើងដល់៧៧៥.១២១នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងឆ្លងជំងឺ ដោយឥឡូវនេះ បានកើនឡើងដល៤១.៩៧៩នាក់បាត់បង់ជីវិត ។

មន្ត្រីសុខាភិបាលបានបន្ថែមថា សរុបអ្នកជំងឺកូវីដ១៩ចំនួន៥៦៤.៦៩៩នាក់ បានជាសះស្បើយពីជំងឺ ឬបានប្រកាសថា បានចាកចេញពីមន្ទីរពេទ្យ ជាមួយគ្នានេះដែរ មានអ្នកស្ថានភាពធ្ងន់ធ្ងរចំនួន៥.៦៧៧នាក់ និងនៅតាមបណ្តាអង្គភាព ថែទាំជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top