វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកម្នាក់ បានលើកឡើហថា ទំនាក់ទំនងល្អរវាងកូរ៉េខាងត្បូង និងជប៉ុន មានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយការគំរាមកំហែងប្រឆាំងនឹងតម្លៃរួម ដូចជាប្រជាធិបតេយ្យ និងសេរីភាពនៃការនិយាយ។
លោក Marc Knapper ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េ និងជប៉ុន ក៏បានឲ្យដឹងផងដែរថា ប្រទេសរបស់លោក កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីជួយធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទីក្រុងសេអ៊ូល និងតូក្យូ ទោះបីជាកិច្ចប្រឹងប្រែងរបស់ខ្លួន អាចនឹងមិនត្រូវបានបង្ហាញឱ្យសាធារណជន ឃើញក៏ដោយ។
លោកថា “ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង គឺមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ពីព្រោះការត្រលប់ទៅអ្វីដែលខ្ញុំ បាននិយាយពីមុនមកនោះ គឺជាប្រទេសប្រជាធិបតេយ្យពីរ គឺប្រទេសសេរី និងតម្លាភាពដែលជាការងារ ដែលយើងធ្វើនៅសហរដ្ឋអាមេរិក” ។
លោកបានឲ្យដឹងនៅក្នុងសិក្ខាសាលា តាមគេហទំព័រ ដែលរៀបចំដោយវិទ្យាស្ថាន Brookings ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនថា “ប្រសិនបើយើងទាំងបីប្រទេស មិនក្រោកឈរឡើង ដើម្បីលទ្ធិប្រជាធិបតេយ្យទេ ប្រសិនបើយើងមិនក្រោកឈរ ដើម្បីសេរីភាពទេតើអ្នកណានឹងងើបឡើងទៅ?” ៕
ដោយ ឈូក បូរ៉ា