ព័ត៌មានអន្តរជាតិ

គោលការណ៍ណែនាំ វិនិយោគនៅកូរ៉េខាងជើង សម្រាប់កូរ៉េខាងត្បូង លើកកម្ពស់ឱកាស ដ៏មានសក្តានុពល

បរទេស ៖ ក្រុមហ៊ុនគណនេយ្យ Big Four តាមសេចក្តីរាយការណ៍ ទើបបានចេញសេចក្តីណែនាំការ វិនិយោគនៅកូរ៉េខាងជើងថ្មីមួយ ដែលនោះគឺជាការវាយ តម្លៃដំបូងបំផុត ចំពោះប្រទេសកុម្មុយនិស្តនេះ ពាក់ព័ន្ធទៅបំពេញបំណងក្រុមហ៊ុន របស់ប្រទេសកូរ៉េខាងត្បូង ។

អង្គការពហុជំនាញ Samjong KPMG ជាផ្នែក នៃក្រុមហ៊ុន KPMG International បានចេញគោលការណ៍សំខាន់ដំបូង ចំពោះការវិនិយោគ ក្នុងប្រទេសកូរ៉េខាងជើង ដោយភ្ជាប់ជាដៃគូ ជាមួយក្រុមហ៊ុន ច្បាប់ក្នុងតំបន់ Bae, Kim & Lee ដែលគេស្គាល់ថា Taepyeongyang ។

ក្រុមហ៊ុនទាំងពីរនេះ បាននិយាយប្រាប់ថា គោលការណ៍ណែនាំ ត្រូវបានបង្កើតឡើង ដើម្បីត្រៀមសម្រាប់យុគសម័យ សហប្រតិបត្តិការសេដ្ឋកិច្ច អន្តរកូរ៉េពេញលេញ។ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង មិនដែលប្រារព្ធធ្វើកិច្ចពិភាក្សា លំដាប់ការងារនោះទេ នៅក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top