ព័ត៌មានអន្តរជាតិ

ក្នុងថ្ងៃតែមួយ គ្រោះរញ្ជួយដីកម្រិតលើសពី ៥រ៉ិចទ័រ វាយប្រហារមកលើ ប្រទេសដែនកោះ ប៉ាពូញ៉ូហ្គីណេ និងឈីលី

ញ៉ូវយ៉ក/ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ អង្រួននៅចម្ងាយ ៨៩គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃតំបន់ Panguna ប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ នៅវេលាម៉ោង ២២និង៤៥នាទីម៉ោងសកល កាលពីថ្ងៃចន្ទ ។

ចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះដែរ មានជម្រៅ ៦៩,៨៦គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់ ៧.០៩១៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ១៥៥.៧៣១៤ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា នៅថ្ងៃចន្ទដដែលនេះដែរ ក៏មានគ្រោះរញ្ជួយដីកម្រិត៥រ៉ិចទ័រ អង្រួននៅចម្ងាយ ៣៦គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង Vallenar នៃប្រទេសឈីលី ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ៤៤,១គីឡូម៉ែត្រ ហើយតាមការកំណត់បឋមឃើញថា មានរង្វាស់ ២៨.៤២២៨ដឺក្រេ នៃរយៈទទឺងប៉ែកខាងត្បូង និងរង្វាស់ ៧១.០៨៩៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top