ព័ត៌មានអន្តរជាតិ

EU កំពុងសិក្សា ទៅលើផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច ដោយសារជំងឺផ្តាសាយជ្រូក

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Janusz Wojciechowski គណៈកម្មាធិការរទទួលបន្ទុក កិច្ចការកសិកម្ម ប្រចំានៅសហភាពអឺរ៉ុប (EU) បានថ្លែងឲ្យដឹង កាលពីថ្ងៃចន្ទថា គណៈកម្មាធិការសហភាពអឺរ៉ុប កំពុងតែរៀបចំដំណើរការវិភាគស៊ីជម្រៅ ទៅលើផលប៉ះពាល់ ដល់ទីផ្សារជ្រូកនៅអឺរ៉ុប ដែលបង្កឡើង ដោយជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំមួយនៅសហភាពអឺរ៉ុប (EU)ថ្នាក់រដ្ឋមន្រ្តី ក្រសួងកសិកម្ម លោក Wojciechowski បានថ្លែងថា គណៈកម្មាធិការ កំពុងតែពិចារណាទៅលើវិធានការ ជាក់លាក់ ដើម្បីកំណត់ការឆ្លងរាលដាល នៃការបំផ្លិចបំផ្លាញដោយជំងឺឆ្លង លើសត្វជ្រូក ជារឿយបណ្តាលឲ្យស្លាប់យ៉ាងច្រើន ។ ការវិភាគនឹងស្វែងរក ពីផលប៉ះពាល់ដល់សេដ្ឋកិច្ច ហើយនឹងទម្រង់មូលដ្ឋាន នៃយុទ្ធសាស្ត្រមួយ ។

លោកបានឆ្លើយតបទៅ នឹងការចោទសួរ របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា “យើងចាំបាច់រកដំណោះស្រាយដែលអចិន្ត្រៃយ៏ ។ យើងបានជួបវិបត្តម្តងហើយម្តងទៀតពីមួយដងទៅមួយ ដែលនេះជាហេតុផល ដែលយើងចាំបាច់…ប្រើយុទ្ធសាស្ត្រមួយដើម្បីប្រឆំាងនឹងជំងឺ AFS” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top