សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បួង កំពុងកែសំរួលការទូត ដើម្បីផ្សាភ្ជាប់ចំណងមិត្តភាព ជាមួយប្រទេសជប៉ុន ដែលបានប្រែក្លាយពីប្រវត្តិសាស្រ្ត និងពាណិជ្ជកម្មពេលសង្គ្រាម នៅពេលដែលប្រទេសនេះ ស្វែងរកឱកាសថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង និងសម្លឹងមើលសម្ព័ន្ធមិត្តដ៏តឹងរឹង ជាមួយរដ្ឋបាលលោក Joe Biden ។
ប្រធានាធិបតីលោក មូន ជេអ៊ីន និងមន្រ្តីទីក្រុងសេអ៊ូល ដទៃទៀតថ្មីៗនេះ បានបញ្ចេញសំលេងផ្សះផ្សារ ចំពោះប្រទេសជប៉ុន ចំពេលមានការព្រួយបារម្ភថា ភាពតានតឹងជាប់លាប់ជាមួយទីក្រុងតូក្យូ អាចជះឥទ្ធិពលដល់ភាពជាដៃគូ របស់ទីក្រុងសេអ៊ូល ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលមានចេតនាបង្កើតបណ្តាញសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា បណ្ដាញទំនាក់ទំនងអូលីវ របស់ក្រុងសេអ៊ូល បានកើតឡើងចំពេលមានការ រំពឹងទុកកាន់តែខ្លាំងថា អូឡាំពិកទីក្រុងតូក្យូ នៅឆ្នាំក្រោយ អាចរៀបចំឆាកសម្រាប់ ការបន្តការសន្ទនា ជាមួយក្រុងព្យុងយ៉ាង ដោយលោកមូន ចង់ធ្វើឱ្យមានរបៀបវារៈសន្តិភាព របស់លោកកាន់តែខ្លាំងឡើង ទោះបីជាអាណត្ដិ របស់ប្រធានាធិបតី នឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២២ ក៏ដោយ៕
ដោយ ឈូក បូរ៉ា