ព័ត៌មានអន្តរជាតិ

APEC ប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្ដិការ ដើម្បីគាំទ្រការស្ដារ សេដ្ឋកិច្ចឡើងវិញ ដែលរងផល ប៉ះពាល់ពីជំងឺកូវីដ-១៩

កូឡាឡាំពួរ៖ រដ្ឋមន្រ្តីមកពីសេដ្ឋកិច្ចប៉ាស៊ីហ្វិកចំនួន ២១ ហៅកាត់ថា APEC នៅថ្ងៃច័ន្ទម្សិលមិញនេះ បានសន្យាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការស្តារ សេដ្ឋកិច្ចឡើងវិញ នៅពេលដែលតំបន់នេះ រងផលប៉ះពាល់ពីការរាតត្បាតនៃមេរោគឆ្លងថ្មីកូវីដ-១៩។

រដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា “យើងនឹងបន្តសហប្រតិបត្តិការ និងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីជំរុញកំណើនប្រកបដោយ គុណភាព ការពារអាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាជនរបស់យើង ដើម្បីលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចរបស់យើង  និងគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរឹងមាំ និងរួមបញ្ចូលគ្នា” ។

នេះជាលើកទីមួយក្នុងរយៈពេល ៣ ឆ្នាំសម្រាប់រដ្ឋមន្រ្តីនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក ដែលចេញសេចក្តីថ្លែងការណ៍ រួមមួយបន្ទាប់ពីកិច្ចប្រជុំកាល ពីឆ្នាំមុន ត្រូវបានលុបចោលដោយ ប្រទេសឈីលីបដោយសារតែ ភាពចលាចលផ្នែកនយោបាយ ហើយមន្រ្តីក្នុងតំបន់មិនបាន យល់ព្រមលើសេចក្តីថ្លែងការណ៍ នៅឆ្នាំ២០១៨ ។ 

សេចក្តីថ្លែងការណ៍បាន សង្កត់ធ្ងន់ពីសារសំខាន់នៃ បរិយាកាសសេរី និងការមិនរើសអើង  តម្លាភាពនិងអាចព្យាករណ៍ បានក្នុងការជំរុញការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្នុងគ្រាដ៏លំបាកនេះ៕ដោយ ឈូក បូរ៉ា

To Top