ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់ថៃ ធ្លាក់ចុះ ៦,៤ភាគរយដោយសារ ជំងឺរាតត្បាត និងវិបត្ដិនយោបាយ

បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ៦,៤ ភាគរយក្នុងរយៈពេល ៣ ខែគិតមកដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះទាបជាងការធ្លាក់ចុះ ១២,១ ភាគរយនៅក្នុងត្រីមាសមុន។

យោងតាមការិយាល័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានឱ្យដឹងថា ផ្អែកលើមូលដ្ឋានដែលត្រូវ បានកែតម្រូវតាមរដូវកាលផលិតផល ក្នុងស្រុកសរុបបានកើនឡើង ៦,៥ ភាគរយក្នុងមួយត្រីមាស ទៅមួយត្រីមាស ផ្ទុយពីការធ្លាក់ចុះ ៩,៩ ភាគរយនៅក្នុងត្រីមាសមុន។

ការធ្លាក់ចុះតូចជាង មុននៅក្នុងត្រីមាសទី ៣ ត្រូវបានគេសន្មតថា មានភាពប្រសើរឡើងក្នុងការនាំចេញសរុប និងការវិនិយោគ និងការប្រើប្រាស់ឯកជន ដែលអនុវត្តតាមវិធានការជំរុញសេដ្ឋកិច្ច ដែលត្រូវបានអនុវត្តដោយ រដ្ឋាភិបាលដោយសារតែជំងឺរាតត្បាត។

ការប្រើប្រាស់ និងការវិនិយោគរបស់ រដ្ឋាភិបាលបានកើនឡើង ៣,៤ ភាគរយ និង ១៨,៥ ភាគរយរៀងគ្នាកើន ឡើងពីត្រីមាសមុន ប៉ុន្តែឧស្សាហកម្មទេសចរណ៍ នៅតែរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត ដែលបានកាត់បន្ថយប្រាក់ ចំណូលពីភ្ញៀវទេសចរបរទេស មកត្រឹមសូន្យ៕ដោយ ឈូក បូរ៉ា

To Top