ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតាក់តែងច្បាប់ របស់ថៃ នាំគ្នាភៀសខ្លួនពីរដ្ឋសភា ដោយទូកតាមទន្លេចៅប្រាយ៉ា ក្រោយមានការប៉ះទង្គិចគ្នារវាង ក្រុមអាវលឿង និងបាតុករប្រឆាំង រដ្ឋាភិបាល

បរទេស៖ ក្រុមសមាជិកសភាប្រទេសថៃ បានចាប់ផ្តើមចាកចេញ ពីរដ្ឋសភាដោយទូក ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ បានប៉ះទង្គិចគ្នានៅផ្លូវបំបែក Kiak Kai ក្បែរទីក្រុងបាងកក នៅល្ងាចថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកនៃក្រុមទាំងពីរបានបោះ របស់របរ ដាក់គ្នាទៅវិញទៅមកនៅ ឯរនាំងទីពីរនៅផ្លូវបំបែក Kiak Kai។ បើតាមក្រុមមេធាវី ការពារសិទ្ធិមនុស្សថៃបាននិយាយថា ប៉ូលីសធ្វើកុប្បកម្មមិនបានអន្តរាគមន៍ទេ។

ក្រុមអ្នកតវ៉ាត្រូវបានរារាំងដោយប៉ូលីស រាប់ពាន់នាក់ដែលឈរ នៅខាងក្រោយរបាំងដែលបានប្រើកាំភ្លើងបាញ់ទឹកភ្នែក។

សមាជិកព្រឹទ្ធសភា សមាជិកសភា និងមន្រ្តីរដ្ឋសភា បានចាប់ផ្តើមចាកចេញពីរដ្ឋសភាដោយទូកដែលរៀបចំដោយនាយកដ្ឋានសមុទ្រពី Kiak Kai នៅតាមដងទន្លេចៅប្រាយ៉ាប្រហែលម៉ោង ៤ និង ៤០ នាទីល្ងាច៕ប្រែសម្រួលៈ ណៃ តុលា

To Top