ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក នៅលើក្រុមបាតុករ និងអ្នកដែលព្យាយាមកាត់របងខ្សែលួស ក្រៅរដ្ឋសភា

បាងកក៖ ប៉ូលិសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើក្រុមអ្នកតវ៉ា នៅថ្ងៃអង្គារទី ១៧ ខែវិច្ឆិកា ក្នុងគោលបំណង ដើម្បីបំបែកការធ្វើបាតុកម្មនៅសភាទាមទារការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងប៉ះពាល់ដល់រាជាធិបតេយ្យ ដែលមានអំណាចក្នុងប្រទេសនេះ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៨ នាក់បានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅបំផុតចាប់តាំងពីចលនាតវ៉ាដែលដឹកនាំដោយយុវជនបានលេចចេញជារូបរាងនៅក្នុងខែកក្កដា។

ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលបានរៀបចំឡើងដោយអតីតរដ្ឋាភិបាលយោធារបស់ប្រទេសថៃ។ ពួកគេក៏ចង់ដកនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំកងទ័ព និងធ្វើកំណែទម្រង់ដើម្បី ទប់ស្កាត់អំណាចនៃរបបរាជានិយម។

ប៉ូលីសបានបាញ់កាណុងបាញ់ទឹកទៅលើក្រុមអ្នកតវ៉ាដែល បានព្យាយាមកាត់ផ្លូវឆ្លងកាត់របាំងលួស។ បន្ទាប់មកពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើបាតុកររាប់រយនាក់នោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top