ព័ត៌មានអន្តរជាតិ

Trump សប្តាហ៍មុនបានពិភាក្សា ចង់ធ្វើសង្គ្រាមវ៉ៃអ៊ីរ៉ង់ តែដកចិត្តវិញ នៅនាទីចុងក្រោយ

បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែតបរទេសនៅ ថ្ងៃអង្គារនេះបានសរសេរថាប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើការពិភាក្សាគ្នា ជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាទីប្រឹក្សារបស់ខ្លួនជច្រើនរូបដើម្បីជ្រើសយកជម្រើស ធ្វើការសង្គ្រាមប្រឆាំងអ៊ីរ៉ង់។

ហេតុការណ៍បានកើតឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Trump បានប្រកាសបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនប៉ុន្តែ បែរជាបានប្តូរចិត្តវិញនៅនាទីទីចុងក្រោយដោយសារតែមាន ការលើកឡើងពន្យល់ពី ទឺប្រឹក្សារបស់ខ្លួនថាវានឹងអាចនាំឲ្យកើតចេញជាជម្លោះ ដ៏ធំមួយក្នុងរយៈពេលដ៏ខ្លីដែលលោកនៅមានតំណែងនៅឡើយបែបនេះ។

ប្រភពដដែលបានសរសេរទៀតថា ទីប្រឹក្សាដែលបាននាំឲ្យលោក Trump ប្តូរចិត្តនោះមានដូចជាអនុប្រធានាធិបតីអាមេរិកលោក Joe Bidenលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompep និងលោករដ្ឋមន្ត្រីការពារជាតិបណ្តោះអាសន្ន Christopher Miller ជាដើមផង៕

ប្រែសម្រួល៖ស៊ុនលី

To Top