បរទេស ៖ នៅថ្ងៃអង្គារនេះមន្ត្រីជាន់ខ្ពស់ចិនម្នាក់ បានថ្លែងថាអាជ្ញាធរចិន កំពុងបន្តធ្វើការទៅលើការកែទម្រង់ ដែលទាក់ទងនឹងរដ្ឋធម្មនុញ្ញ ខ្នាតតូចរបស់ក្រុងហុងកុង ហើយជាពិសេសនោះ គឺមានរួមទាំងប្រព័ន្ធតុលាការផងដែរ។
លោក Zhang Xiaoming អនុប្រធានការិយាល័យកិច្ចការ របស់ហុងកុងនិងម៉ាកាវ នៃប្រទេសចិនបានប្រាប់ទៅដល់កិច្ចប្រជុំកំពូល ផ្នែកច្បាប់នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ
ពិភពលោកថាការឈាន ទៅរកប្រព័ន្ធច្បាប់ល្អឥតខ្ចោះ នៅហុងកុងនឹងមិនធ្វើឱ្យអន្តរាយដល់ ឯករាជ្យភាពរបស់តុលាការឡើយ។
គួរឲ្យដឹងដែរថាអតីតតំបន់ក្រោមអាណា និគមអង់គ្លេសមួយនេះបានវិលត្រឡប់មកការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ ១៩៩៧ ក្រោមការសន្យាថា នឹងមានស្វ័យភាពកម្រិតខ្ពស់ឡើយ
ដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀង ប្រទេសមួយប្រព័ន្ធពីរដើម្បីធានា ឲ្យបាននូវសេរីភាពដល់ពលរដ្ឋហុងកុង៕
ប្រែសម្រួល៖ស៊ុនលី