បរទេស ៖ យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារនេះបានបង្ហាញថា អ្នកសារព័ត៌មានជាជនជាតិចិនម្នាក់ ដែលធ្លាប់បានធ្វើការរាយការណ៍ អំពីករណីផ្ទុះវីរុសកូវីដ១៩នៅក្រុង Wuhan កំពុងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។
លោកស្រី Zhang Zhan អាយុ ៣៧ ឆ្នាំជាអតីតមេធាវីត្រូវបានឃុំខ្លួននៅឡើយ មកដល់ពេលនេះគិតចាប់តាំង ពីដែលលោកស្រីត្រូវបានចាប់ខ្លួន កាលពីខែឧសភាមកម្ល៉េះ។
នាងត្រូវបានគេចោទប្រកាន់ ពីបទការបង្កបញ្ហាឈ្លោះប្រកែក និងបង្កឱ្យមានបញ្ហាក្នុងសង្គមហើយវាត្រូវ បានក្រុមអ្នកវិភាគមើលឃើញថាគឺ ជាការចោទប្រកាន់ មួយដែលជារឿយៗ ត្រូវបានប្រើប្រឆាំង នឹងសកម្មជននៅក្នុងប្រទេសចិន ។
គួរឲ្យដឹងដែរថាលោកស្រី Zhang មិនមែនជាអ្នកសារព័ត៌មានជនជាតិចិន ដំបូងទេ ដែលបានជួបបញ្ហាក្នុងការរាយការណ៍ អំពីក្រុងវូហាននោះទេដោយកន្លងមក
មានហេតុការណ៍ដូចគ្នា នេះ៣ដងមកហើយ ៕
ប្រែសម្រួល៖ស៊ុនលី