បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសថា បានដាក់ចេញនូវផែនការមួយដើម្បី គាំទ្រដល់និស្សិតសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដែលមានតម្លៃសរុប ៨០០ លានលុយអ៊ីស្រាអ៊ែល
ឬប្រហែល ២៣៧ លានដុល្លារអាមេរិក ។
គួរឲ្យដឹងដែរថាផែនការ ដែលបានផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានបង្កើតឡើងដើម្បីជួយសិស្សដែលរងផលប៉ះពាល់ពីវិបត្ដិកូវីដ១៩ និងធ្វើយ៉ាងដើម្បីកុំពួកគេ ពីការបោះបង់ការសិក្សាចោល។
កញ្ចប់ថវិកាដែលរួមមានបញ្ចូល ទាំងការពង្រីកអាហារូបករណ៍សម្រាប់និស្សិត ជាពិសេសសម្រាប់អ្នកដែល នឹងអនុវត្តសកម្មភាពសង្គមនិងលើកកម្ពស់ការងាររបស់និស្សិត នៅតាមកន្លែងធ្វើការផ្សេងៗផងនោះកញ្ចប់នេះ ក៏នឹងមានការកាត់បន្ថយ ៥០ ភាគរយ នៃការបង់ថ្លៃសេវាសន្តិសុខរបស់និស្សិតទៅស្ថាប័នសិក្សាផង ៕
ប្រែសម្រួល៖ស៊ុនលី