បរទេស ៖ ព្រំដែនប្រទេសកូរ៉េខាងជើង ជាប់ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅតែបន្តបិទ ស្របពេលដែលអង្គការសុខភាព ពិភពលោកនិយាយថា មនុស្សជាង៦.១០០នាក់ ត្រូវបានគេរាយការណ៍ថា សង្ស័យជាអ្នកជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីចាប់ផ្តើម នៃការផ្ទុះរាតត្បាតនៃមេរោគថ្មីនេះ។
មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារថា ពួកគេរកមិនឃើញមានសកម្មភាពឆ្ពោះ ទៅរកការដកការរឹតបន្តឹង នៅតាមព្រំដែងមានប្រវែង៨៨០ម៉ាយនោះទេ បើទោះមានសេចក្តីរាយការណ៍ក្នុងខែតុលា ស្តីពីការបើកឡើងវិញហើយក៏ដោយ។
មន្ត្រីទីក្រុងសេអ៊ូលបាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើងកំពុងតែប្រឈមមុខ នឹងទុក្ខលំបាកធ្ងន់ធ្ងរ។ ការដាកបម្រាមធ្វើដំណើរទូទាំងប្រទេស នឹងជួយទប់ស្កាត់ការរីករាលដានឆ្លងមេរោគ ប៉ុន្តែក៏បង្កការលំបាកចំពោះសេដ្ឋកិច្ច ដ៏ក្រីក្ររបស់ប្រទេសនេះ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារម្សិលមិញនេះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ Rodong Sinmun បានព្រមានប្រជាពលរដ្ឋកូរ៉េខាងជើង អំពីការផ្ទុះកើនឡើងវិញនៃមេរោគកូរ៉ូណា លើពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង