ព័ត៌មានអន្តរជាតិ

ណាតូ​ ចាប់ផ្តើមសមយុទ្ធប្រយុទ្ធប្រឆាំង ការគម្រាមកំហែងតាម អ៊ីនធឺណេត

បរទេស៖ ទីបញ្ជាការសម្ពន្ធមិត្ត របស់អង្គការណាតូ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធការពារ តាមអ៊ីនធឺណេតដ៏ធំបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Cyber Coalition 20 នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយនឹងការបង្ហាញនូវ កិច្ចការពារបណ្ដាញកុំព្យូទ័រ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលដំណើរការជាជាក់ស្តែងក្នុងឆ្នាំនេះ ដោយសារតែក្តីព្រួយបារម្ភពី ការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណានោះ មានការចូលរួមដោយ មនុស្សចំនួនប្រមាណ ១.០០០នាក់ មកពីប្រទេសសមាជិក ណាតូចំនួន២៥ ប្រទេសជាដៃគូចំនួន៤ និងសហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍ណាតូមួយ បាននិយាយប្រាប់ថា សមយុទ្ធរយៈពេលមួយសប្ដាហ៍នេះ ធ្វើតេស្តសាកល្បងលើ ដំណើរការធ្វើការសម្រេចចិត្ត ដំណើរការបច្ចេកទេសនិងប្រតិបត្តិការ សហប្រតិបត្តិការនិងសមត្ថភាព ការពារតាមអ៊ីនធឺណេតណាតូ និងជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top