ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន បញ្ជាក់ពីការដកកងទ័ព នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់

វ៉ាស៊ីនតោន ៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃអង្គារបានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ នឹងត្រូវកាត់បន្ថយមកនៅត្រឹម ២៥០០ នាក់វិញនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ។

រដ្ឋមន្រ្តីការពារជាតិលោក Christopher Miller នៅឯសន្និសីទកាសែតមន្ទីរប៉ង់តាហ្គោន បានលើកឡើហថា“ ត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទំហំកម្លាំងកងទ័ព របស់យើងនៅអាហ្វហ្គានីស្ថាន នឹងមានចំនួន ២៥០០ នាក់ហើយកម្លាំងកងទ័ព របស់យើងនៅអ៊ីរ៉ាក់ នឹងមានចំនួន ២៥០០ នាក់នៅកាលបរិច្ឆេទដូចគ្នា” ។

លោក Miller បានកត់សម្គាល់ថា ផែនការកំណត់ទីតាំងកងកម្លាំង ដែលបញ្ជាដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ “គឺស្របទៅនឹងផែនការ និងគោលដៅយុទ្ធសាស្ត្រ ដែលបានបង្កើតឡើងរបស់យើង” ។

បច្ចុប្បន្ននេះមានកងទ័ព សហរដ្ឋអាមេរិកប្រមាណ ៤៥០០ នាក់នៅអាហ្វហ្គានីស្ថាននិងកងទ័ព ៣០០០ នាក់នៅអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹង សំណល់នៃរដ្ឋអ៊ីស្លាមភាគច្រើន សម្រាប់គោលបំណងបណ្តុះបណ្តាល និងប្រឹក្សាយោបល់៕

ដោយ ឈូក បូរ៉ា

To Top