ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បណ្ដេញនាយកទីភ្នាក់ងារ សន្ដិសុខអ៊ីនធឺណិត ចេញពីតំណែង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោក Chris Krebs ត្រូវបានបញ្ឈប់ពីតំណែង ជានាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីចាញ់ឆ្នោតអាមេរិករូបនេះ បានប្រកាសនៅលើបណ្តាញសង្គម ធ្វីតធឺរឲ្យដឹងថា“ សេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់លោក Chris Krebs ស្តីពីសន្តិសុខនៃការបោះឆ្នោតឆ្នាំ ២០២០ គឺមិនត្រឹមត្រូវនោះទេ។

ការបណ្ដេញនាយកទីភ្នាក់ងារ សន្តិសុខអ៊ីនធឺណិតនិងហេដ្ឋារចនាសម្ព័ន្ធ សហរដ្ឋអាមេរិករូបនេះ ចេញពីតំណែង ក៏ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបណ្ដេញប្រមុខការពារជាតិអាមេរិកលោក Mark Epser ចេញពីតំណែង ហើយជំនួសវិញដោយលោក Christopher Miller ផងដែរ៕

ដោយ ឈូក បូរ៉ា

To Top