Mសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉ែខាងត្បូង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១៣នាក់ គិតត្រឹមម៉ោង០០និង០០នាទី ព្រឹកថ្ងៃពុធនេះម៉ោងក្នុងស្រុក បើធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៩.៣១១នាក់ ។
ក្នុងចំណោមករណីថ្មី មាន៩១នាក់គឺអ្នកស្រុកនៅក្រុងសេអ៊ូល និង៨១នាក់ជាពលរដ្ឋដែលរស់នៅខេត្ត Gyeonggi ។
ចំនួន៦៨នាក់ ជាអ្នកដែលមកពីខាងក្រៅមកពីបរទេស ដែលមិនបានរាប់តួលេខនៃការរួមបញ្ជូលគ្នាចំនួន៤.២៦២នាក់ឡើយ ។
អ្នកស្លាប់បន្ថែមទៀតចំនួន០២នាក់ត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៤៩៦នាក់ ។
សរុបអត្រានៃអ្នកស្លាប់នៅថេរចំនួន១,៦៩ភាគរយ ៕