បរទេស៖ សម្ពាធកំពុងកើនឡើងនៅលើសភា ដើម្បីទទួលយកច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស ដែលគាំទ្រដោយការសន្ទនាគ្នាស្តីពីការកែទម្រង់ច្បាប់អ៊ីនធ័រណេត (iLaw) បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររាជានិយម និងក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារដែលបណ្តាលឱ្យមនុស្សជាច្រើនរងរបួស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានប្រើកាណុងបាញ់ទឹកដើម្បីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលបានព្យាយាមទម្លាយខ្សែលួសបន្លាដែលប៉ូលីសបានដាក់ពង្រាយ និងរនាំង ដើម្បីទៅដល់ច្រកចូលសភា។
ក្រុមបាតុករមួយក្រុមដែលពាក់មួកសុវត្ថិភាពនិងឧបករណ៍ការពារផ្សេងៗបានទៅដល់ផ្លូវរបាំងបេតុង និងខ្សែលួស នៅជិតចំនុចផ្លូវប្រសព្វ Bang Krabue នៅមុខសភានៅម៉ោង ២ និង៣០នាទី រសៀល បន្ទាប់មកពួកគេបានព្យាយាមទម្លាយរបាំង។
ប៉ូលីសបានប្រើឡានដឹកកាណុងបាញ់ទឹកដើម្បីបាញ់ទឹក និងបង្ខំពួកគេត្រឡប់ក្រោយមកវិញ។ បន្ទាប់មកក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកផ្សែងនិងថង់ថ្នាំលាបឆ្ពោះទៅជួរប៉ូលីសប្រឆាំងកុបនៅម្ខាងទៀត៕ប្រែសម្រួលៈ ណៃ តុលា