បរទេស៖មន្ត្រីសុខាភិបាល នៃប្រទេសអាមេរិក នៅថ្ងៃនេះបាននិយាយថា ពិធីមង្គលការមួយនៅក្រុងវ៉ាស៊ីនតោន ដែលមានការចូលរួម ដោយមនុស្សជាង ៣០០ នាក់ត្រូវបានគេ
សង្ស័យថាមានការផ្ទុះឆ្លងកូវីដ១៩ ទាំងអស់គ្នាខណៈដែលមកដល់ថ្ងៃនេះ គេរកឃើញថា មានចំនួនជិត ៤០ ករណីទៅហើយ ។
មន្ត្រីសុខាភិបាល ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានទៀតថា នៅត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ គេបានរកឃើញករណី វិជ្ជមានចំនួន ១៧
ករណីមកហើយ នៃក្រុមមនុស្ស ដែលបានចូលរួមពិធីរៀបការនោះ ហើយករណីនេះបានកើនឡើងដល់ ៤០ ករណីនៅត្រឹមថ្ងៃអង្គារ។
គួរឲ្យដឹងដែរថា ក្រុមមន្រ្តីបាននិយាយថា ពិធីជប់លៀងដ៏ធំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅជិត Ritzville ក្នុងតំបន់ Adams Countyតាំងតែពីពីថ្ងៃទី ៧ ខែវិច្ឆិកា៕
ប្រែសម្រួល៖ស៊ុនលី