ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលនឹងមិនដកច្បាប់ពិសេសដើម្បីរារាំងការប៉ះទង្គិចគ្នារវាងក្រុមបាតុករដែលជាគូប្រជែងនឹងគ្នានោះទេ ប៉ុន្តែនឹងបង្កើនការអនុវត្តច្បាប់ជាប្រចាំ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមិនចាំបាច់នោះទេ រដ្ឋាភិបាលនឹងប្រើច្បាប់ពិសេស។ ទោះយ៉ាងណាការអនុវត្តច្បាប់ ជាទៀងទាត់នឹងត្រូវបង្កើនឡើង។
លោក ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួរអំពីការប្រយុទ្ធ រវាងក្រុមបាតុករអាវលឿង និងក្រុមបាតុករដែលដឹកនាំដោយនិស្សិត នៅក្បែរបរិវេណសភា ក្នុងសង្កាត់ តុសិត កាលពីថ្ងៃអង្គារ ដោយនៅក្នុងការប៉ះទង្គិចគ្នានោះ មនុស្ស ៦ នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង។
ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា “កំរិតនិងភាពតឹងរឹងនៃការអនុវត្តច្បាប់ ត្រូវតែបង្កើនពីព្រោះយើងមិនចង់អោយហេតុការណ៍ប៉ះទង្គិចរបស់ក្រុមទាំងពីរកើតឡើងម្តងទៀតទេ។ ខ្ញុំបាននិយាយរួចហើយថា មិនត្រូវមានអំពើហឹង្សារវាងពួកគេទេ” ៕
ប្រែសម្រួលៈ ណៃ តុលា