ព័ត៌មានអន្តរជាតិ

អ្នកជំនាញផ្នែកជំងឺថា រលកទី៣វីរុសកូវីដ១៩ កំពុងចាប់ផ្តើមវាយប្រហារ ប្រទេសកូរ៉េខាងត្បូង ក្រោយរកឃើញអ្នកឆ្លងថ្មីជាង ៣០០នាក់

បរទេស៖ ករណីថ្មីនៃវីរុសកូវីដ១៩ មានលើសពី ៣០០ ករណីនៅថ្ងៃពុធនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភថា រលកទី ៣ នៃជំងឺរាតត្បាតសកលនេះ កំពុងចាប់ផ្តើមវាយប្រហារប្រទេស កូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារ ត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) ថា មានការឆ្លងវីរុសនេះចំនួន ៣១៣ នាក់ នៅថ្ងៃអង្គារ ក្នុងនោះមាន ២៤៥ ករណី ឆ្លងក្នុងស្រុក ដែលបង្កើនចំនួនសរុបដល់ ២៩ ៣១១ នាក់ ។ នេះជាចំនួនឆ្លងច្រើនលើកទីមួយហើយក្នុងរយៈពេល ៨១ ថ្ងៃ ចាប់តាំងពីថ្ងៃទី ២៩ ខែសីហា សម្រាប់ករណីឆ្លងប្រចាំថ្ងៃថ្មីដែលឈានដល់ជាង ៣០០នាក់ ។

អ្នកជំនាញផ្នែករោគរាតត្បាតព្យាករណ៍ថា ការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសដែលបានបញ្ជាក់នេះ គឺជាការចាប់ផ្តើមនៃរលកទី ៣ បន្ទាប់ពីរលកទីមួយផ្តោតលើទីក្រុង Daegu និងខេត្ត North Gyeongsang នៅចន្លោះខែកុម្ភៈនិងមីនា និងរលកទី ២ ផ្តោតលើតំបន់ទីប្រជុំជនក្រុងសេអ៊ូលចន្លោះខែសីហានិងកញ្ញា។

លោក Choi Won-seok សាស្ត្រាចារ្យនៅមន្ទីរពេទ្យ Ansan នៃសាកលវិទ្យាល័យកូរ៉េបាននិយាយថា“ រលកទីបីគឺនៅជុំវិញជ្រុង” ។ ចំនួនអ្នកជំងឺកំពុងកើនឡើងយ៉ាងឆាប់រហ័សហើយយើងជឿជាក់ថា វាទំនងជានឹងកើនឡើងថែមទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top