ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ ទីភ្នាក់ងារ CIA គិតថា មីស៊ីលកូរ៉េខាងជើង អាចវាយប្រហារដល់គោលដៅ នៅអាមេរិក

បរទេស៖អតីតអ្នកវិភាគតបស់ទីភ្នាក់ងារ CIA មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានអភិវឌ្ឍផលិត មីស៊ីលផ្លោងបាញ់ឆ្លងទ្វីប ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចវាយប្រហារដល់គោលដៅ នៅសហរដ្ឋអាមេរិកបាន។

នៅក្នុងរបាយការណ៍ថ្មីមួយ លោក Bruce Klingner ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅស្ថាប័នបេតិកភណ្ឌ បានមានប្រសាសន៍ប្រាប់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CIA បានធ្វើការវាយតម្លៃចំពោះការគម្រាមកំហែងជាក់ស្តែងចំពោះទឹកដីសហរដ្ឋអាមេរិក។

លោក Bruce Klingner បានមានប្រសាសន៍យ៉ាងដូច្នេះថា បើទោះជាកូរ៉េខាងជើង នៅមិនដែលធ្វើតេស្តសាកល្បងការហោះហើរមីស៊ីលផ្លោងឆ្លងទ្វីប បង្ហាញយ៉ាងជោគជ័យនូវសមត្ថភាពរបស់វាក៏ដោយ ប៉ុន្តែទីភ្នាក់ងារ CIA បានវាយតម្លៃថា មីស៊ីល ICBM របស់ទីក្រុងព្យុងយ៉ាងទំនងធ្វើដំណើរការបានគ្រប់គ្រាប់ ប្រសិនបើបាញ់បង្ហោះលើគន្លងធម្មតា ទៅកាន់គោលដៅនៅសហរដ្ឋអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង

To Top