ព័ត៌មានអន្តរជាតិ

TPP អាចជាឱកាសសម្រាប់ អាមេរិក ក្នុងការទប់ទល់នឹងឥទ្ធិពល ចិន និងការលុបបំបាត់នុយក្លេអ៊ែរ កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គួរតែពិចារណាឡើងវិញនូវភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាមធ្យោបាយ មួយក្នុងការទប់ទល់នឹងប្រទេសចិន និងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ហើយការចាកចេញពីកតិកាសញ្ញាពាណិជ្ជកម្មសេរីក្នុងតំបន់ គឺជាកំហុសមួយ។

TPP ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១២ រួមទាំងសហរដ្ឋអាមេរិកផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ ពោលគឺ ៣ ថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។

លោក Matt Salmon អតីតសមាជិកសភាគណបក្សសាធារណរដ្ឋ និងជាតំណាងរាស្ត្រមកពីរដ្ឋអារីហ្សូណា បានលើកឡើងថា “នៅទីបំផុតយើងចង់ឃើញវាបង្អាក់កូរ៉េខាងជើងហើយខ្ញុំនៅតែជឿជាក់ថាវាអាចទៅរួច។

អតីតសមាជិកសភារូបនេះបានកត់សម្គាល់ថា TPP អាចត្រូវបានគេមើលឃើញថាបជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែបានទទូចថា វានឹងនាំមកនូវអ្វីជាច្រើនទៀតដល់សហរដ្ឋអាមេរិកប្រសិនបើប្រទេសនេះនៅតែមានកិច្ចព្រមព្រៀងនេះ៕ដោយ ឈូក បូរ៉ា

To Top