ព័ត៌មានអន្តរជាតិ

គោលនយោបាយចិន ស្តីពីការរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង គឺមិនគិតពីការផ្លាស់ប្តូរ ភាពជាអ្នកដឹកនាំ របស់អាមេរិកនោះទេ

ប៉េកាំង ៖ ឯកអគ្គរដ្ឋទូតចិន Xing Haiming បានឲ្យចឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះសន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងនៅតែស្ថិតស្ថេរដដែល ដោយមិនគិតពីការផ្លាស់ប្តូរ មេដឹកនាំនៅក្នុង សហរដ្ឋអាមេរិកនោះឡើយ ។

លោកបានឲ្យដឹងផងដែរ នៅក្នុងវេទិកា ដែលរៀបចំដោយស្ថានទូត របស់លោកថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង មុនពេលប្រទេសដទៃទៀត នៅពេលដែលស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ មានស្ថេរភាពឡើងវិញ។

នៅពេលសួរអំពីទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការទីក្រុងប៉េកាំង ជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលថ្មី របស់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ប្រទេសចិន“ ស្ថិតក្នុងជំហររបស់ខ្លួនក្នុងការស្វែងរកសន្តិភាព កិច្ចពិភាក្សាការអភិវឌ្ឍន៍ និងការរំសាយអាវុធ នុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ” ។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា“ ដោយមិនគិតពីនរណា ឬអ្វីដែលប្រទេសដទៃទៀតនិយាយយើងនឹងបន្តជំរុញឆ្ពោះទៅរកទិសដៅនោះ។ នេះគឺដើម្បីផលប្រយោជន៍ ទៅវិញទៅមកទាំងចិន និងកូរ៉េ តំបន់នេះ និងក្រៅ ក៏ដូចជាសម្រាប់សន្តិភាពពិភពលោក”៕

ដោយ ឈូក បូរ៉ា

To Top