ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់មានសុទិដ្ឋិនិយមថា អាមេរិកនឹងវិលទៅ រកកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក បៃដិន

បរទេស ៖ ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះបានបង្ហាញថា ខ្លួននឹងព្យាយាមបញ្ចុះបញ្ចូលរដ្ឋបាល សហរដ្ឋអាមេរិកថ្មីនៅឆ្នាំក្រោយនេះ ឲ្យចូលរួមឡើងវិញ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលត្រូវបានបោះបង់ចោលនិងរិះគន់ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់មានឆន្ទៈវិលត្រឡប់ទៅអនុវត្ត តាមកិច្ចព្រមព្រៀងនោះវិញ ប្រសិនបើលោកប្រធានាធិបតី ជាប់ឆ្នោត ចូ បៃដិន ដកទណ្ឌកម្មនានា ដែលរដ្ឋបាលរបស់លោក ត្រាំ បានដាក់ ។

គួរបញ្ជាក់ថា ប្រទេសជាភាគីចូលរួមផ្សេងទៀត គឺអង់គ្លេស ចិន អាល្លឺម៉ង់ បារាំង រុស្ស៊ី និងសហភាពអឺរ៉ុប ទាំងអស់គ្នា គឺនៅតែប្តេជ្ញាប្រកាន់ខ្ជាប់ ប៉ុន្តែទីក្រុងតេអេរ៉ង់ បានបោះជំហានដកថយ ចាប់តាំងពីលោក ត្រាំ បានដកអាមេរិកចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥នោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top