ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលរវាង បៃដិន-គីម អាចធ្វើទៅបានប៉ុន្តែបានតែពេលដែលអ្នកទាំងពីរ មើលពីឃើញលទ្ធផល សំខាន់ប៉ុណ្ណោះ

វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោកស្រី Kathleen Stephens បានលើកឡើងថា លោក ចូ បៃដិន និងមេដឹកនាំកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន អាចរៀបចំកិច្ចប្រជុំកំពូលបាន តែពេលណាដែលអ្នកទាំងពីរមើលឃើញថា ការប្រជុំបែបនេះនឹងផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់។

លោកស្រី Kathleen Stephens បច្ចុប្បន្នជាប្រធានវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េ បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរជាមួយ ទីភ្នាក់ងារយ៉ុនហាប់ ដោយកត់សម្គាល់ថា មេដឹកនាំកូរ៉េខាងជើង ក៏អាចប្រយ័ត្នប្រយែងផងដែរ ចំពោះកិច្ចប្រជុំដែលមិនច្បាស់អំពីលទ្ធផលរបស់ខ្លួន ចាប់តាំងពីជំនួបកំពូលលើកទី ២ របស់លោកជាមួយប្រធានាធិបតីដូណាល់ ត្រាំ ទីក្រុងហាណូយ​ បានបញ្ចប់ដោយគ្មាន​ កិច្ចព្រមព្រៀង ណាមួយកាលពីឆ្នាំមុន។

លោកស្រីក៏បានឲ្យដឹងផងដែរថា ភាពខុសគ្នាធំបំផុតរវាងលោកបៃដិន និងលោក ត្រាំ គឺថាលោកបៃដិន នឹងរៀបចំគោលនយោបាយរបស់ លោកតាមរយៈកែវភ្នែកសម្ព័ន្ធភាព និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្ថែមថា“ លោកបៃដិន នឹងបញ្ជាក់ពីគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធភាពការពារជាតិ និងការរាំងស្ទះ។ នោះអាចត្រូវបានផ្សំជាមួយការបញ្ជូនសារកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមដំណើរការការទូតឡើងវិញ ដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់សឹង្ហបុរី និងប្រកាន់យកវិធីសាស្រ្តបង្កើន”៕

ដោយ ឈូក បូរ៉ា

To Top