បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មដ៏ធំ ផ្តោតគោលដៅលើ ប្រទេសអ៊ីរ៉ង់ ដោយបានចុះក្នុងបញ្ជីខ្មៅ នូវគ្រឹះស្ថាន មួយគ្រប់គ្រង ដោយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei និងផ្តោតគោលដៅលើអ្វី ដែលទីក្រុងវ៉ាស៊ីនតោន ហៅថា ជាការរំលោភបំពាន សិទ្ធិមនុស្សរបស់ប្រទេសអ៊ីរ៉ង់ ក្រោយមួយឆ្នាំបន្ទាប់ ពីមានការបង្ក្រាបបណ្ដាល ឲ្យមានមនុស្សស្លាប់ លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ។
ទណ្ឌកម្មដែលប្រកាស ដោយក្រសួងរតនាគារអាមេរិក ដែលក៏បានផ្តោតគោលដៅលើរដ្ឋមន្ត្រី ស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ផងនេះ គឺជាចំណាត់ការដ៏ថ្មីបំផុត ដើម្បីពង្រឹងបន្ថែម នូវយុទ្ធនាការ ដាក់សម្ពាធកម្រិតអតិបរិមា លើប្រទេសអ៊ីរ៉ង់ ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកទាំងនេះ គឺត្រូវបានធ្វើឡើង ក្នុងរយៈពេលពីជាងពីរខែបន្តិចបន្តួច មុនលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវដល់ពេលប្រគល់អំណាចបន្ត ឲ្យទៅប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បន្ទាប់ពីបានចាញ់ ការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា៕ ប្រែសម្រួល៖ប៉ាង កុង