ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដកបម្រាមហោះហើរ រយៈពេល២០ខែ ក្រោយមានការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះ ប្រភេទ737 MAX របស់ក្រុមហ៊ុន Boeing

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានដកបម្រាម នៃការហោះហើរ ដែលមានរយៈពេល២០ខែ ក្រោយពីបានធ្វើការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះប្រភេទ 737 MAX របស់ក្រុមហ៊ុន Boeing ដែលជំរុញឲ្យបង្កើន ការសុវត្ថិភាព ដែលក្រុមហ៊ុននេះជាអ្នកនាំចេញលំដាប់កំពូល និងមានយន្តហោះ រាប់សិបគ្រឿង ។ ប៉ុន្តែ អ្នកដែលមានការពាក់ព័ន្ធ នឹងជនរងគ្រោះដោយសារធ្លាក់យន្តហោះ បានរិះគន់ទៅលើការ ដកបម្រាមនេះ ។

លោក Steve Dickson ប្រធានសហព័ន្ធ នៃក្រសួងអាកាសចរណ៍សហរដ្ឋអាមេរិក បានចុះហត្ថលេខា ទៅលើការដាក់បទបញ្ជាមួយ ក្នុងការដកបម្រាម នៃការរក្សាការហោះហើរ នៅក្នុងវិស័យអាកាសចរណ៍ ពាណិជ្ជកម្មប្រវិត្តិសាស្ត្រមួយនេះ ហើយទីភ្នាក់ងារ បនាធ្វើការប្រកាសអំពីការបរិយាយលម្អិតនៃផ្នែកទន់ ប្រព័ន្ធ និងការហ្វឹកហ្វឹនលើការកែលម្អរបស់ក្រុមហ៊ុន Boeing ហើយក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែបំពេញឲ្យបានពេញលេញ នៅមុនពេលដឹកជញ្ជូនអ្នកដំណើរទាំងឡាយ ។

គួររំលឹកថា យន្តហោះ 737 MAX បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី ដោយបានសម្លាប់មនុស្សអស់៣៤៦នាក់ ក្នុងងរយៈពេល៥ខែ នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយត្រូវបានបើកការស៊ើបអង្កេត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top