ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Jerome Salomon អគ្គនាយកសុខាភិបាលបានឲ្យដឹងថា ប្រទេសបារាំង គិតត្រឹមថ្ងៃអង្គារ បានក្លាយជា ប្រទេសដំបូងនៅសហភាពអឺរ៉ុប ដែលបានកត់ត្រាអំពីអ្នកឆ្លងជំងឺកូវីដ១៩លើសពី២លាននាក់ ទោះបីជាមានការព្យាករណ៍ទុកមុនអំពីការប្រសើរឡើងវិញជាបន្តបន្ទាប់ក្តី ។
លោក បានថ្លែងប្រាប់ដល់បណ្តា អ្នកសារព័ត៌មាន នៅវេទិកាស្តីអំពីស្ថានភាពប្រចាំសប្តាហ៍ថា បន្ទាប់ពីបានកត់ត្រា អ្នកដែលឆ្លងជំងឺថ្មីប្រមាណ៦៩.៥០០នាក់ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃទី០២ ខែវិច្ឆិកា “អត្រានៃអ្នកឆ្លងជំងឺបានថយចុះ ។ ប៉ុន្តែចំនួននៃអ្នកឆ្លងជំងឺ នៅតែខ្ពស់ដដែល ដែលជាមូលហេតុមួយដូចការកំណត់របស់លោកប្រធានាធិបតី Emmanuel Macron នៅត្រឹម ៥.០០០នាក់” ។
ទិន្នន័យបានប្រកាសដោយក្រសួងសុខាភិបាល បានឲ្យដឹងថា ជាង២៤ម៉ោងកន្លងទៅនេះ មានពលរដ្ឋប្រមាណ៤៥.៥២២នាក់ បានធ្វើតេស្តរកឃើញមានលទ្ធផលជាវិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសសរុបមានរហូតដល់២.០៣៦.៧៥៥នាក់ ។
ចំនួនអ្នកស្លាប់ដោយសារជំងឺបានកើនឡើងដល់១.២១៩ដល់៤៦.២៧៣នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា