ព័ត៌មានអន្តរជាតិ

សកលវិទ្យាល័យ Johns Hopkins៖ ចំនួនអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩កើន ឡើងលើស ពី២៥ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ បានកើនឡើងលើសពី២៥០.០០០នាក់ ។

ទិន្នន័យបានពីសាកលវិទ្យាល័យ បានឲ្យដឹងថា ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺកើនឡើងលើសពី១១,៤លាននាក់ ហើយចំនួនអ្នកស្លាប់ដោយសារ ជំងឺនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់២៥០.០២៩នាក់ គិតត្រឹមម៉ោង៥និង២៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង២៥នាទីម៉ោងសកល ។

ទិន្នន័យសរុបបានបង្ហាញថា រដ្ឋញ៉ូវយ៉ក ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន៣៤.១៧៣នាក់ ដែលស្ថិតក្នុងតារាងដែលមានអ្នកស្លាប់ខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក ។ រដ្ឋតិចសាស់ បានកត់ត្រា ដែលមានអ្នកស្លាប់ច្រើនបំផុតលំដាប់លេខ២ គឺចំនួន២០.១៤៧នាក់ ។ រដ្ឋកាលីហ្វ័រនីញ៉ា រដ្ឋផ្លរីដា និងរដ្ឋ New Jersey មានអ្នកស្លាប់លើសពី១៦.០០០នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top