កំាប៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់បានស្លាប់ និង៣៤នាក់ បានរងរបួស កាលពីថ្ងៃពុធ នៅគ្រាដែលមានអំពើហិង្សាផ្ទុះឡើង នៅរដ្ឋធានី Kampala បន្ទាប់ពីមានការចាប់ខ្លួនលោក Robert Kyagulanyi បេក្ខភាពប្រធានាធិបតីមកពីបក្សប្រឆំាង ។
លោក Fred Enanga អ្នកនាំពាក្យប៉ូលិស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៣នាក់បានត្រូវគេបាញ់សម្លាប់ និង៣៤នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅលើដងផ្លូវ បន្ទាប់ពីមានការចាប់ខ្លួនលោក Kyagulanyi នៅភាគខាងកើតស្រុក Luuka ។
ប៉ូលិសបាននិយាយថា លោក Kyagulanyi ត្រូវបានចាប់ខ្លួន ទៅលើករណីនៃការបន្តឲ្យមាន អំពើហិង្សាទៅលើគណៈកម្មាធិការបោះឆ្នោត និងសេចក្តីណែនាំអំពីជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលយុទ្ធនាការនយោបាយ ដែលនឹងឈានទៅរកការ បោះឆ្នោតសកលឆ្នាំ២០២១ ។
លោក Enanga បាននិយាយថា “វាជាកាសោកស្តាយ ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្ស០៣នាក់ ដោយសារតែអំពើហិង្សានៅក្នុងទីក្រុង ។ មូលហេតុនៃការស្លាប់ នឹងត្រូវប្រកាសឲ្យដឹង បន្ទាប់ពីធ្វើកោសល្យវិច្ចយរួច” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា