ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖អឺរ៉ុប មានបំណង ធ្វើសហប្រតិបត្តិការ ជាមួយអាមេរិក ប្រឆាំង ការរាតត្បាតកូវីដ១៩ក្រោមការដឹកនាំរបស់លោក បៃដិន

បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបសង្ឃឹមមានសហប្រតិបត្តិការកាន់តែជិតស្និទ្ធខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ក្នុងដំណើរដោះស្រាយការរាតត្បាតឆ្លងមេរោគកូរ៉ូណា និងរួមចំណែកសកលលើថ្នាំវ៉ាក់សាំង នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់អំណាច។ 

នៅមុនពេលជួបគ្នាជាលើកដំបូងជាមួយសមភាគីសហភាពអឺរ៉ុបនានារបស់លោក ចាប់តាំងពីការបោះឆ្នោតសហរដ្ឋអាមេរិកមកនោះ លោក Heiko Maas បានថ្លែងប្រាប់ថា អឺរ៉ុបនិងសហរដ្ឋអាមេរិក ក៏គួរតែសហការគ្នាកាន់តែជិតស្និទ្ធខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុផងដែរ។ 

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្ទើរតែគ្មានបញ្ហាទាល់តែសោះ ដែលយើងមិនពឹងផ្អែកគ្នាខ្លាំងទៅវិញទៅមក។ យើងមានជំនឿថា អឺរ៉ុបនិងសហរដ្ឋអាមេរិក ត្រូវការកិច្ចព្រមព្រៀងអាត្លង់ទិកថ្មីមួយ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top