ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសឈ្មោះទូតថ្មីប្រចាំ នៅវេណេស៊ុយអេឡា ទោះបីជាទំនាក់ទំនងទូតបែកបាក់ក្តី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការ ប្រកាសឈ្មោះរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំ នៅប្រទេសវេណេស៊ុយអេឡាថ្មី ទោះបីជាបច្ចុប្បន្នទំនាក់ទំនង រវាងប្រទេសទាំងពីរបានធ្លាក់ មកត្រឹមកម្រិតសូន្យក្តី។

រដ្ឋទូតថ្មីដែលត្រូវបានស្គាល់ឈ្មោះថាលោក James Story គឺត្រូវបានប្រកាសហើយនឹងត្រូវ ចាប់ផ្តើមធ្វើការនិងមានវត្តមាន នៅក្នុងស្ថានទូតនៃប្រទេសបូហ្គោតា ប្រទេសកូឡំប៊ីបណ្តោះអាសន្ន បន្ទាប់ពីអាមេរិកបានសម្រេចចិត្ត ដកទូតរបស់ខ្លួនទាំងអស់ចេញពី ទីក្រុងការ៉ាកាសប្រទេសវេណេស៊ុយអេឡា នាពេលកន្លងមក។

គួរឲ្យដឹងដែរថាតាំងតែពីឆ្នាំ២០១០ ប្រទេសទាំងពីរក៏មិនដែលមានវត្តមាន ស្ថានទូតនិងទំនាក់ទំនងការទូត រវាងគ្នាដែររហូតដល់ឆ្នាំ២០១៩ ទើបអាមេរិកប្រកាសដាក់ទូត នៅវេណេស៊ុយអេឡាភ្លាម បន្ទាប់ពីបានប្រកាសគាំទ្របេក្ខភាព មេដឹកនាំប្រឆាំងលោក Juan Guaido គឺជាមេដឹកនាំស្របច្បាប់ នៃប្រទេសមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top