សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបានរិះរកការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុងសេអ៊ូល ក្នុងការកសាងសន្តិភាព នៅលើឧបទ្វីបកូរ៉េ ក្នុងអំឡុងខ្សែវីដេអូដែលធ្វើឡើង ក្នុងចំណោមមន្ត្រីការពារជាតិ មកពីអាស៊ីអាគ្នេយ៍ និងប្រទេសមហាអំណាចផ្សេងទៀត។
លោកគីម សាងជុន អគ្គនាយកការិយាល័យ គោលនយោបាយអន្តរជាតិរបស់ក្រសួង បានពន្យល់អំពីគំនិតផ្តួចផ្តើម សន្តិភាពផ្សេងៗរបស់ទីក្រុងសេអ៊ូល សម្រាប់ឧបទ្វីបកូរ៉េ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ការពារជាតិអាស៊ានបូក (ADSOM-Plus) ដែលបានប្រមូលផ្តុំមន្ត្រីមកពី ១៨ ប្រទេសរួមទាំងសមាជិកទាំង ១០ រដ្ឋនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកចិន និងជប៉ុន។
លោកគីម ក៏បានពន្យល់ផងដែរ ពីការចូលរួមរបស់យោធា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី និងកិច្ចសហប្រតិបត្តិការ របស់ទីក្រុងសេអ៊ូល ជាមួយសហគមន៍អន្តរជាតិ ដើម្បីជំនះការរាតត្បាតឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយ ឈូក បូរ៉ា