ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន មិនគួរបោះបង់កិច្ចចរចា ជាមួយកូរ៉េខាងជើង ដែលលោក ត្រាំ បានកសាងឡើយ

វ៉ាស៊ីនតោន ៖ អតីតប្រេសិតពិសេស អាមេរិកប្រចាំនៅទីក្រុងព្យុងយ៉ាង បានលើកឡើងថា រដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ដែលជាប់ឆ្នោត ប្រធានាធិបតីលោក ចូ បៃដិនមិន គួរបោះចោលបណ្តាញសន្ទនា ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសាងសង់ជាមួយប្រទេស កូរ៉េខាងជើងឡើយ។

លោក យ៉ូ សែបយូន អតីតតំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលានិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន បង្រួបបង្រួមជាតិកូរ៉េ (គីនយូ) ដោយអំពាវនាវឱ្យរដ្ឋបាលថ្មី ផ្ញើសារទៅកាន់ទីក្រុងព្យុងយ៉ាង ដោយថាការចូលរួមនឹងនៅតែបើកចំហ។

លោកយុន បានឲ្យដឹងទៀតថា រដ្ឋបាលលោក បៃដិន គួរតែទទួលស្គាល់សេចក្តីថ្លែងការណ៍រួមមួយ ដែលលោក ត្រាំ និងលោកគីម បានចេញ បន្ទាប់ពីកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រឆ្នាំ២០១៨ របស់ថ្នាក់ដឹកនាំទាំងពីរ នៅប្រទេសសិង្ហបុរី ដែលនៅក្រោមនោះកូរ៉េខាងជើង ប្តេជ្ញាធ្វើការឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង របស់ឧបទ្វីបកូរ៉េ៕

ដោយ ឈូក បូរ៉ា

To Top